ភ្នំពេញៈ កាលពីវេលាម៉ោង១១យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីស្ត្រីពីរនាក់ មកលោតទឹកសម្លាប់ នៅទីតាំងតែមួយ តែមិនសម្រេចដូចគ្នា ត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំ ដែលហេតុការណ៍ កើតទ្បើងតាមបណ្តោយផ្លូវជាតិលេខ៦ នៅស្ពានជ្រោយចង្វារ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ វ័យជាង៣០ឆ្នាំ ជិះម៉ូតូឌុបមកពីម្តុំរង្វង់មូលកាំកូលស៊ីធី មកដល់លើស្ពានជ្រោយចង្វារ ក៏លោតទឹកសម្លាប់ខ្លួន តែសំណាងល្អ ត្រូវបានសមត្ថកិច្ចយាមនៅគោលដៅនោះ ជួយឃាត់បានទាន់។
នៅមិនប៉ុន្មាននាទីផង ស្រាប់តែមានស្ត្រីម្នាក់ទៀត បានដើរបណ្តើរយំបណ្តើរ សង្ស័យខូចចិត្តរឿងប្ដី បម្រុងមកលោតទឹកសម្លាប់ខ្លួន តែត្រូវបានអ្នកដំណើរតាមផ្លូវនោះឃាត់ជាប់ រួចទាក់ទងហៅប្តីរបស់ស្ត្រីខាងលើ មកទទួលយកត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់