ព័ត៌មានជាតិ

លែងព្រួយបារម្ភទៀតហើយ! បញ្ហាកកស្ទះចរាចរណ៍ក្រុងភ្នំពេញ

ភ្នំពេញៈ យោងតាមផេករបស់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នឹងមានការបង្កើតក្រុមអន្តរាគមន៍ពិសេស សម្រាប់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍​ចំនួន៣ក្រុម​ ដោយមានការឯកភាពពីគណ:បញ្ជាការឯកភាពសាលារាជធានីភ្នំពេញ។

ក្រុមនេះ​ នឹងចល័តទៅគ្រប់គោលដៅ ដែលមានការកកស្ទះខ្លាំងរៀងរាល់ថ្ងៃ៖

– ទប់ស្កាត់ការជិះបញ្រ្ចាសនៅម៉ោងកកស្ទះ​
– សុំឲ្យកម្លាំងសម្រួលចរាចរណ៍ ពេលស្ទះខ្លាំងឲ្យបានធូរស្បើយ​ មិនត្រូវឈរលើថ្នល់ មើលការកកស្ទះឡើយ
– ត្រូវជិះម៉ូតូចល័តទៅគ្រប់កន្លែងដែលស្ទះ​ ហើយសម្រួលដោះស្រាយបញ្ហាស្ទះភ្លាមៗ
– ត្រូវត្រៀមខ្លួនជានិច្ច នៅតាមច្រកចេញរាជធានីភ្នំពេញ នៅពេលមានពិធីបុណ្យជាតិសំខាន់ៗ
– ត្រូវលុបបំបាត់សកម្មភាពពួនស្ទាក់ ដើម្បីចាប់អ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍
– នឹងមានបំប៉នវគ្គសិក្សាដល់មន្រ្តីនគរបាលចរាចរណ៍
– មិនត្រូវពិន័យលើសកាលកំណត់
– មិនត្រូវឆ្លើយដាក់កូនចៅពេលមានបញ្ហា៕

មតិយោបល់