ព័ត៌មានជាតិ

អាសូរណាស់! កម្មករបេះស្វាយម្នាក់ ធ្លាក់ពីលើរថយន្ត ស្លាប់បាត់ជីវិត

បាត់ដំបង: នៅវេលាម៉ោង ៦ និង៤៥ នាទីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ មានករណីយុវជនម្នាក់ ធ្លាក់ពីលើរថយន្ត ស្លាប់បាត់បង់ជីវិត នៅចំណុចបឹងខ្ចឹង ភូមិដង្គត់ ឃុំស្តៅ ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។

រថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះស៊ីហនុ 3A-4972 បើកបដោយឈ្មោះ ស្រិន គ្រុយ ប្រុស ៣៥ឆ្នាំ រស់នៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដឹកកម្មករបេះស្វាយ ដល់ចំណុចកើតហេតុ (ផ្លូវកោង) ក៏មានកម្មករម្នាក់បានធ្លាក់ពីលើរថយន្ត។

ជនរងគ្រោះ ឈ្មោះ យ៉ែម រ័ត្ន ប្រុស ១៧ឆ្នាំ រស់នៅភូមិស្វាយស្រណោះ ឃុំរការអា ស្រុកកងមាស ខេត្តកំពង់ចាម បានស្លាប់បាត់បង់ជីវិត នៅពេលដឹកយកទៅសង្រ្គោះ នៅមន្ទីពេទ្យស្រុក៕

មតិយោបល់