ព័ត៌មានជាតិ

គេចខ្លាចបុកគេឡេីងខ្លួនឯង!!!

ភ្នំពេញ: រថយន្ត DASWOO ស្លាក​លេខ​ 3A-3905 ដឹកខ្សាច់ពេញគេចរថយន្តមួយគ្រឿងទៀតរេចង្កូតជ្រុល​ឡេីងឃឿនពុះចែកទ្រូងផ្លូវខូចខាតសម្បត្តិរដ្ឋទៅមុខលែងរួច​ ។

ហេតុការណ៍​នេះ ​បាន​បង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល នៅម៉ោង​ជាង​១និង៣០នាទីរសៀលថ្ងៃទី១១​ ខែ​កុម្ភ: ​ឆ្នាំ​២០១៩ លេីមហារវិថីវិមានឈ្នះឈ្នះ ក្នុង​ភូមិផ្សារលិច​ក្នុង​សង្កាត់ព្រែកព្នៅ​ ខណ្ឌព្រែកព្នៅ រាជធានី​ភ្នំពេញ​។
រថយន្តបង្កម៉ាកDASWOOពណ៌សពាក់ស្លាកលេខភ្នំេញ3A-3905។
ប្រភពព័ត៌មានពីតៃកុងរថយន្តខាងលេីបាន​​ប្រាប់​ថា ​នៅ​មុន​ពេល​កើតហេតុ​ គាត់បានបេីករថយន្តតាមបណ្តោយមហារវិថីវិមានឈ្នះឈ្នះទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្ត​តូចមួយ​គ្រឿង​មិនចាំម៉ាកបើក​វ៉ាឆ្វេងរថយន្តធុនធំមួយគ្រឿងទៀតដែលខាងមុខផ្នែកខាងស្តាំឃេីញរថយន្តតូចវ៉ាមកឆ្វេងចូលគន្លងផ្លូវខ្លួនដូច្នេះគាត់អកហ្សេីខ្លាច់បុករថយន្តតូចនោះក៏គេចរេ​ចង្កូត​ទៅខាងឆ្វេងឡេីងទ្រូងផ្លូវតែម្តង។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីខូចខាតសម្បត្តិរដ្ឋ​អំពូលបំភ្លឺឈ្មោះមហារវិថីនិងឃឿនស្លាកឈ្មោះពីខាងជេីងផងដែរ។ ក្រោយេលកេីតហេតុភ្លាមសមត្ថកិច្ចជំនាញខណ្ឌបានមកដល់ធ្វេីការវាសវែងនិងទាក់ទងជំនាញរាជធានីភ្នំពេញ យករថយន្តនិងអ្នកបេីកបរទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលដោះស្រាយតាមច្បាប់នៅពេលក្រោយ៕

មតិយោបល់