កណ្តាលៈ ករណីហិង្សាដោយចេតនាកើតឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៨និង០០នាទីនៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។
ជនរងគ្រោះ ០១ នាក់មានឈ្មោះ អ៊ីង សាវៀន (ហៅឆក) ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅៗ ភូមិ-ឃុំកើតហេតុ។
ចំណែកជនសង្ស័យ០១នាក់ដូចគ្នាឈ្មោះ យ៉ាន់ សុផៃ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ដែកបំពង់ទីបចំនួន ០១ ប្រវែង៩៨ស.ម។
តាមប្រភពព័ត៍មានបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យ គឺជាមិត្តភក្រ្កធ្លាប់ដើរលេងជាមួយគ្នា ហើយរស់នៅក្នុងភូមិជាមួយគ្នា។ លុះនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ០៨ព្រឹក ជនសង្ស័យក៏បានទូរស័ព្ទទៅជនរងគ្រោះឲ្យមកផ្ទះរបស់ខ្លួននិយាយរឿងប្រាក់កាសដែលជនសង្ស័យចោទជនរងគ្រោះថានៅជំពាក់ខ្លួន។ ពេលនោះជនរងគ្រោះ បានដើរតែម្នាក់ឯងទៅផ្ទះជនសង្ស័យ យ៉ាន់ សុផៃ រួចពួកគេក៏បានទាក់ពាក្យសម្ដីគ្នាខ្លាំងៗពីរឿងប្រាក់កាសនោះ ភ្លាមនោះជនសង្ស័យ បានទាញយកដំបង
ដែកទីប វាយទៅលើជនរងគ្រោះជាច្រើនដំបងបណ្ដាលឲ្យមានរបួស រួចគេចខ្លួនបាត់។ បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើខ្មៅភ្លាមៗ។
ក្រោយពីបានទទួលព័ត៌មាននេះ នគរបាលប៉ុស្ដិ៍ក៏បានចុះធ្វើការស្រាវជ្រាវ ស្វែងរកជនសង្ស័យ រហូតមកដល់ថ្ងៃទី១២ វេលាម៉ោង១៥និង០០នាទី ខែឆ្នាំដដែល បានរកឃើញ ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង នៅចំណុចផ្ទះរបស់ជនសង្ស័យបាន រួចបញ្ជូនមកកាន់អធិ
ការដ្ឋាននគរបាលស្រុកកោះធំតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងដូចបានចាប់យកខាងលើ ឃាត់ទុកនៅអធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់