ព័ត៌មានជាតិ

ឃើញឱកាសល្អ នាំគ្នាលួចក្តារពុម្ពគេ នៅចំណុចមាត់ជ្រោះបាត់ស្នេហ៍ អស់លក្ខណ៍ខ្នោះដដែល!

ភ្នំពេញ: នគរបាលប៉ុស្តិ៍ទួលសង្កែទី២ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួច ក្តារពុម្ភ ចំនួន៣សន្លឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមាត់ជ្រោះបាត់ស្នេហ៍ ក្រុម៦ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទី១ឈ្មោះ មុន​ ធារិទ្ធ ហៅផែង​ ភេទប្រុស​ ឆ្នាំកំណើត១៩៩២​ មានទីលំនៅភូមិទួលសំពៅ​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឫស្សីកែវ​ ក្រុងភ្នំពេញ​ មុខរបរ ច្រូតស្មៅគោ , ទី២ឈ្មោះ​ ទូច​ សោភ័ណ្ឌ​ ភេទប្រុស​ ឆ្នាំកំណើត១៩៨២​ ស្នាក់នៅផ្ទះជួល​ ក្រុមទី២​ ភូមទួលថ្ងាន់​ សង្កាត់ទួលសង្កែទី២​ មុខរបរ​ ជាងផ្សារដែក និងទី៣ឈ្មោះ​ អៀង​ សំអុល​ ភេទប្រុស​ ឆ្នាំកំណើត១៩៨៨​ ស្នាក់នៅក្នុងការដ្ឋានមុខជ្រោះបាត់ស្នេហ៍ សង្កាត់ទួលសង្កែទី១​ មានស្រុកកំណើតនៅសាន់គោ(ខ)​ ឃុំសាន់គោ​ ស្រុកកំពុងស្វាយ​ ខេត្តកំពង់ធំ​ មុខរបរ​ មិនពិតប្រាកដ។

​សមត្ថកិច្ចឲ្យដឹងទៀតថា មុនពេលកើតហេតុ សមត្ថកិច្ចបានកំពុងធ្វើការល្បាតនៅក្នុងភូមិសាស្រ្ត លុះមកដល់ចំណុចមុខជ្រោះបាត់ស្នេហ៍ ក៏បានឃើញជនសង្ស័យ៣នាក់កំពុងធ្វើសកម្មភាពអូសរទេះអេតចាយដែលនៅលើរទេះនោះមានក្តារពុម្ភចំនួន៣សន្លឹក ដោយមានការសង្ស័យកម្លាំងក៏នាំខ្លួនជនសង្ស័យទាំង៣នាក់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ដើម្បីសួរនាំ។

សមត្ថកិច្ចបញ្ជាក់ថាតាមការសាកសួរនាំ ជនសង្ស័យទាំង៣នាក់បានសារភាពថា ពិតជាបានធ្វើសកម្មភាពលួចក្តារពុម្ភនិងធ្លាប់ប្រើប្រាស់ថ្នាំញៀន។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់