ផ្ទះ ព័ត៌មានជាតិ រថយន្តក្រឡុកស...

រថយន្តក្រឡុកស៊ីម៉ងត៍ បើកគេចម៉ូតូកង់បី បណ្តាលឲ្យក្រឡាប់ផ្ងារជើង នៅរង្វង់មូលព្រែកតាម៉ាក

0

កណ្ដាល: រថយន្តក្រឡុកស៊ីម៉ងត៍បើកបរ ខ្វះការប្រុងប្រយ័ត្ន គេចកង់បីក្រឡាប់ផ្ងារជើង នៅរង្វង់មូលព្រែកតាម៉ាកត្រើយខាងកើត សំណាងល្អ ដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកធ្វើដំណើរឡើយ គ្រាន់តែរងការខូចខាត តែរថយន្តមួយចំហៀងខាងស្ដាំង និងបែកកញ្ចក់ខាងមុខមួយផ្ទាំង។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចរង្វង់មូលគុលស្ពានព្រែកតាម៉ាកត្រើយខាងកើត ឃុំព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
រថយន្តក្រឡុកស៊ីម៉ងត៍ខាងលើ ពណ៌ស លាយខៀវ ពាក់ផ្លាកលេខភ្នំពេញ 5A 0793 បើកដោយបុរសម្នាក់ ។

តាមប្រភពនៅកន្លែងកើតហេតុបានប្រាប់ក្រុមការងារយើងដឹងថា នៅមុនពេលកើតហេតុ រថយន្តក្រឡុកស៊ីម៉ងត៍ បានបើកចុះពីស្ពានព្រែកតាម៉ាក ក្នុងទិសដៅពីលិចទៅកើត ខណ:ពេលមកដល់រង្វង់មូលត្រើយខាងកើត បានបួងចង្កូតគេចបង់បីឥណ្ឌាមួយគ្រឿង លុះគេចផុតកក៏ក្រឡាប់រថយន្តផ្ងាជើង ហៀរចេញពីរថយន្តបែកកញ្ចក់ខាងមុខមួយផ្ទាំង និងងការខូចខាតរថយន្តមួយចំហៀងតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បាននាំតៃកុងរថយន្តទៅសាកសួរ និងទាក់ទងថៅកែក្រុមហ៊ុន ឱ្យយករថយន្តមកស្ទូចមកស្ទូចយករថយន្តខាងលើទៅជួសជុល ៕

មតិយោបល់