កំពង់ស្ពឺៈ សមត្ថកិច្ច បានប្រាប់ Post Newsថា កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី១២ ខែកុម្ភ: ឆ្មាំ២០១៩ មានករណីលោកសង្ឃនេនចំនួន៤អង្គ បានឆាន់គ្រឿងស្រវឹង ចំនួន១៤កំប៉ុង (ស្រាបៀរកម្ពុជានិងហ្គែនស្ពើត) ក្នុងកុដមួយ ស្ថិតនៅវត្តទួលគ្រួស ភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។
សង្ឃទាំង ៤ អង្គខាងលើ រួមមានដូចខាងក្រោម៖
១-ព្រះនាម ម៉េង កាណៃ អាយុ១៦ឆ្នាំ នៅភូមិគោកកណ្តាល ឃុំភក្តី
២-ព្រះនាម សាយ ថង អាយុ១៤ឆ្នាំ នៅភូមិដំបូកខ្ពស់ ឃុំផុង
៣-ព្រះនាម ឡុង ឆវ័ន អាយុ១៦ឆ្នាំ នៅភូមិគោកកណ្ដាល ឃុំភក្ដី
៤-ព្រះនាម រុន រ៉ាណា អាយុ១៨ឆ្នាំ។
សូមបញ្ជាក់ថា លោកសង្ឃនេនខាងលើ ត្រូវបានមន្ត្រីធម្មការស្រុក ចាប់សឹកព្រឹកមិញហើយនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩៕
មតិយោបល់