ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្ត ករណីហិង្សាដោយចេតនាមានអាវុធ(ដាវ)

កំពង់ធំៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០២០ វេលាម៉ោង៤និង០៥ នាទីនៅតំបន់ស្ទឹងម្រាកស្ថិតនៅភូមិម្រាក(ក) ឃុំ ទួលគ្រើល ស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានករណីហិង្សាដោយចេតនាមានអាវុធ(ដាវ) ជនសង្ស័យចំនួន ០៥ នាក់÷

១.ឈ្មោះ ចាន់ ប៊ុនថន ហៅ(តូ) ភេទ ប្រុស អាយុ ២០ឆ្នាំ(អ្នកកាប់)ឃាត់ខ្លួន។

២.ឈ្មោះ ចាន់ ចិត្ត ភេទប្រុស អាយុ ២៦ ឆ្នាំ(អ្នកបង្ករ)គេចខ្លួន។

៣.ឈ្មោះ វង្ស ស្នា ហៅ(ម៉ាប់) ភេទ ប្រុសអាយុ១៨ ឆ្នាំ(បក្សពួក)ឃាត់ខ្លួន។

៤.ឈ្មោះ រ៉ុម វីរះ ហៅ(រ៉ាំង) ភេទ ប្រុស អាយុ ១៧ ឆ្នាំ(បក្សពួក)ឃាត់ខ្លួននៅភូមិ ព្រៃតាហ៊ូ សង្កាត់ ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

៥.ឈ្មោះ ឌី ភេទ ប្រុស ជាបក្សពួក រត់គេចខ្លួននៅភូមិបល្ល័ង្កកើត សង្កាត់ ដំរីជាន់ខ្លា ក្រុង ស្ទឹងសែនខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះហាំង ហ៊ីម ភេទ ប្រុស អាយុ ២១ឆ្នាំនៅភូមិម្រាក(ក)ឃុំទួលគ្រើលស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំមានស្នាមរបួសបីកន្លែង: របួសក្បាលដេរចំនួន ០៧ ថ្នេរ , របកខ្នង ,របកដើមដៃខាងស្តាំ ។

មូលហេតុទំនាស់ទាស់ពាក្យសម្តីគ្នានៅកន្លែងលេងទឹកនៅស្ទឹងម្រាក។

បន្ទាប់ពីទទួលបានបណ្តឹងពីកន្លែងកើតហេតុ ក្រោមការបញ្ជាដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ និងមានការដឹកនាំដោយផ្ទាល់ពីលោកវរសេនីយ៍ឯកផល ធឿន អធិការ លោក អ៊ាត គឹមអ៊ាន់ អធិការរង បានដឹកនាំកម្លាំងនគរបាលជំនាញចុះអន្តរាគមន៍ភ្លាមៗ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ ចំណែកជនសង្ស័យ ០២នាក់ផ្សេងទៀតបានគេចខ្លួនចូលព្រៃ ព្រមទាំងបានរឹបអូសចាប់យកវត្ថុតាង រួមមាន៖ ម៉ូតូ ០១ គ្រឿង ម៉ាកវ៉េវ Eពណ៍ ខៀវស្លាកលេខ 1K -8654 កំពង់ធំ ជាមធ្យោបាយ និងដាវ ០១ដើម ដែលជនសង្ស័យប្រើប្រាស់កាប់ទៅលើជនរងគ្រោះ បញ្ជូន មកអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក ចងក្រងសំណុំរឿងតាមនីតិវិធី ។

ដោយមានការសម្របសម្រួល ពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២០ ជនសង្ស័យ ០៣នាក់ ខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនទៅស្ថាប័ន អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដើម្បីបន្តនីតិវិធី៕

 

មតិយោបល់