កណ្ដាលៈ កាលពីវេលាម៉ោង៥ និង ៤៥នាទីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីស្ត្រីម្នាក់ខ្យល់គស្លាប់ ត្រង់ចំណុចផ្ទះ ឈ្មោះ ប៉ុន ប៉ិច នៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ឌុម សុខុម ភេទស្រី អាយុ៣៧ ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។
សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះ បានចេញពីផ្ទះខ្លួន នៅភូមិព្រែកក្មេង មកនៅផ្ទះម្តាយបង្កើតឈ្មោះ ប៉ុន ប៉ិចនៅភូមិផ្លូវត្រី (ដោយសារមានជំងឺប្រចាំកាយផង)។
កន្លងមកជនរងគ្រោះតែងតែផឹកស្រាជាប្រចាំ ព្រមទាំងមិនបានហូបបាយ ហូបទឹកទេ។ លុះដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះ បានចូលទៅសម្រាន្ត នៅក្នុងផ្ទះបាយ រហូតដល់ម៉ោង៥និង៤៥ នាទីល្ងាចម្តាយចូលទៅមើល ទើបដឹងថាកូនបានស្លាប់ទៅហើយ រួចក៏បានរាយការណ៍ ទៅសមត្ថកិច្ចប៉ុស្តិ៍។
ក្រោយទទួលបានដំណឹងភ្លាម កម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មគរ លោកមេឃុំ លោកមេភូមិ លោកគ្រូពេទ្យមណ្ឌលសុខភាពថ្មគរ បានធ្វើការពិនិត្យសាកសព ឃើញពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់