ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បន្តរឹតបន្តឹងអនុវត្តចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអ្នកបើកបររថយន្តគ្មានបណ្ណបើកបរ នៅថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាចនៅលើផ្លូវ២ធ្នូ ត្រង់ចំណុច កែងគុជអាស៊ី ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ច បានពិនិត្យឃើញអ្នកបើកបរគ្មានបណ្ណបើកបរចំនួន១១គ្រឿង៖
១-រថយន្តម៉ាក NISSAN ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2AX-0275 ។
២-រថយន្តម៉ាក LEXUS RX300 ពណ៌ ស្ករ ពាក់ស្លាកលេខភ្នំពេញ2H-0457 ។
៣-រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AP-5006 ។
៤-រថយន្តម៉ាក Starex ពណ៌ លឿង ពាក់ស្លាកលេខភ្នំពេញ2AX-5980 ។
៥-រថយន្តម៉ាក HIGHLANDED ពណ៌ ស្លែ ពាក់ស្លាកលេខភ្នំពេញ2AI-9526 ។
៦-រថយន្តម៉ាក Starex ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AV-8187 ។
៧-រថយន្តម៉ាក SUZUKI ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ2A-9851 ។
៨-រថយន្តម៉ាក CARAVELLE ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2O-6666 ។
៩-រថយន្តម៉ាក PORSCHE ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AJ-1167 ។
១០-រថយន្តម៉ាក PORSCHE ពណ៌ ស គ្មានផ្លាកលេខ ។
១១-រថយន្តម៉ាក Starex ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AT-0308 ។
រថយន្តទាំងអស់ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក៕
មតិយោបល់