ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ លើស្ពានកោះកុងព្រឹកមិញ មិនមានអ្នកស្លាប់ទេ គ្រាន់តែរងរបួសធ្ងន់

កោះកុង: លោកអធិការស្រុកមណ្ឌលសីមា បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូជិះបុករថយន្តពីក្រោយ បណ្តាលឲ្យនារី ២នាក់រងរបួស (ធ្ងន់ម្នាក់) នៅវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី ១៤ ខែកុម្ភ: ឆ្នាំ ២០១៩ ត្រង់ចំណុចលើស្ពានព្រែកកោះប៉ោ (ស្ពានកោះកុង) ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកឯម៉ូតូ និងរថយន្ត បានយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើការដោះស្រាយពេលក្រោយ។

សូមជំរាប៖ រថយន្តដឹកកម្មកររោងចក្រ បានខូចនៅលើស្ពាន ក៏មានការផ្លាស់ប្តូរកម្មករ ទៅរថយន្តថ្មីមួយទៀត ហើយម្ចាស់អង្គុយនៅលើរថយន្តផ្នែកខាងក្រោយ ដើម្បីរងចាំជាងមកជួសជុល ក៏ស្រាប់តែម៉ូតូ មួយគ្រឿង ជិះមកបុកពីក្រោយតែម្តង៕

មតិយោបល់