ព័ត៌មានជាតិ

អាសូរណាស់! មកមើលប្រពន្ធជិតគ្រប់ខែ ស្រាប់តែត្រូវខ្សែឆក់ស្លាប់

សៀមរាប: នៅវេលាម៉ោងប្រហែល ៦ល្ងាចថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ត្រូវខ្សែឆក់ភ្លើងបណ្ដាលឲ្យស្លាប់ ស្ថិតភូមិជ័យ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ម៉ី ណាវ ភេទ ប្រុស អាយុ ៦០ឆ្នាំ មុខរបរ ធ្វើចម្ការ រស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បានមកមើលប្រពន្ធជិតគ្រប់ខែនៅផ្ទះ ក្នុងភូមិកើតហេតុ ហើយបានតខ្សែភ្លើង ដោយគ្មានរុំស្គត់ត្រង់តំណត្រឹមត្រូវ ហើយដោតហ្រ្វីភ្លើង ទើបបណ្ដាលឲ្យឆក់ស្លាប់តែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះត្រួតពិនិត្យសព រួចក៏ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់