បន្ទាយមានជ័យៈ កាលពីថ្ងៃ០១ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តបន្ទាយមានជ័យ បានធ្វើការត្រួតពិនិត្យយានយន្តសរុបចំនួន ៣៣ គ្រឿង ក្នុងនោះឃាត់ណែនាំ និងពិន័យតាមច្បាប់ចំនួន ០១គ្រឿងដោយរួមមាន៖ មិនមានលិខិតអាជីវកម្ម (០១ គ្រឿង)។
ដោយវិធានការលើរថយន្ត កែច្នៃដាក់រានខាងក្រោយ ដឹកសំពីងសំពោង និងខ្វះឯកសារ។
ជាមួយគ្នានេះ រថយន្តចំនួន ៦៨ គ្រឿងផ្សេងទៀតត្រូវបានត្រួតពិនិត្យ នៅក្នុងខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង និងខេត្តកោះកុង ក្នុងនោះឃាត់បានរថយន្តចំនួន០២ គ្រឿង ត្រូវបានណែនាំ និងឃាត់រួមមាន៖ ខ្វះឯកសារ ០២ គ្រឿង៕
មតិយោបល់