ភ្នំពេញៈ នៅថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីហឹង្សាដោយចេតនា (ប្រើដំបងឈើ និងដៃវាយជនរងគ្រោះឲ្យរបួស) នៅចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០១នាក់ ។
ជនសង្ស័យ ០១នាក់ ឈ្មោះ ម៉ឹង ឯលវិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ៏ ស្នាក់នៅផ្ទះលេខ២២B ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះមានគ្នា២នាក់
ទី ១-ឈ្មោះ ឡេង សន្ថាបនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ៤៩ ផ្លូវបេតុង ភូមិសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក (រងរបួសដាច់សាច់ថ្ងាស់ខាងស្តាំ និងហើមជាំប៉ោង)។
ទី២-ឈ្មោះ គង់ ស្រីនិះ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនEMA ស្នាក់នៅផ្ទះលេខ៥E0 ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួសដាច់រលាត់បបូរមាត់ខាងក្នុង)។
វត្ថុតាងដែលដកហូតបានមាន កាំបិតដែកដងឈើ ០១ដើម ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅ មុនពេលកើតហេតុ កាលពីថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង១៧ និង០០នាទី ជនរងគ្រោះឈ្មោះ ឡេង សន្ថាបនា កំពុងឈរនៅលើផ្លូវបេតុង ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យខាលើ ដៃមានកាន់កំណាត់ឈើ ដើរមកជិតជនរងគ្រោះ រួចបានយកកំណាត់ឈើវាយជនរងគ្រោះឈ្មោះ ឡេង សន្ថាបនា បណ្តាលឲ្យត្រូវរបួសចំថ្ងាស់ រួចជនសង្ស័យបានរត់គេចខ្លួនបាត់ ក្រោយមកភ្លាមនោះជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លាដើម្បីជួយអន្តរាគមន៍ ។
រហូតមកដល់ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង១៨ និង០០នាទី ជនរងគ្រោះឈ្មោះ គង់ ស្រីនិះ កំពុងអង្គុយលេងនៅតាមផ្លូវបេតុងក្នុងភូមិបុរីកម្មករ ស្រាប់តែជនសង្ស័យខាងលើ ដើរមកជិតជនរងគ្រោះឈ្មោះ គង់ ស្រីនិះ រួចយកដៃរបស់ខ្លួនវាយត្រូវចំមាត់ជនរងគ្រោះ បណ្តាលឲ្យរបួសចំបបូរមាត់ រួចជនសង្ស័យរត់គេចខ្លួន ភ្លាមនោះជនរងគ្រោះឈ្មោះ គង់ ស្រីនិះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ។
រហូតដល់ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង១៥ និង៣០នាទី កម្លាំងល្បាតប៉ុស្តិ៍ទឹកថ្លា បានធ្វើការល្បាតដល់ចំណុចខាងលើ ឃើញជនសង្ស័យដៃមានកាន់កំបិតដោយមានការសង្ស័យ ក៍បានឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លាតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕
មតិយោបល់