តាកែវៈ ប្រជាពលរដ្ឋក្នុងស្រុកបាទី សូមណុំពរតាមរយៈសារព័ត៌មាន Post News ដើម្បីឲ្យជួយផ្សាយករណីរថយន្តបែនដឹកដី ធ្វើចរាចរណ៍តាមផ្លូវជាតិលេខ ២ ទៅដល់អភិបាលស្រុកបាទី និងអធិការស្រុក បានដឹង និងធ្វើការណែនាំឲ្យរថយន្តទាំងនោះ គ្របនៅពេលដឹកដី ធ្វើដំណើរតាមដងផ្លូវផង ដោយសារកន្លងមក រថយន្តខាងលើ បានបង្កឲ្យមានការហុយ ធ្លាក់ដីពាសពេញផ្លូវ ធ្វើឲ្យខូចសោភណ្ឌភាពផ្លូវ ដែលអាចបង្កគ្រោះថ្នាក់ ដល់អ្នកដំណើរជិះម៉ូតូ និងរថយន្តថែមទៀតផង។
ជាក់ស្ដែងនៅម្ដុំផ្សារសំរោងយោង ស្ថិតនៅស្រុកបាទី ខេត្តតាកែវ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ គេឃើញមានរថយន្តដឹកដីជាច្រើនគ្រឿង បានបើកបរកាត់តាមទីនោះ សង្ស័យដឹកដីយកទៅចាក់ នៅម្ដុំកន្លែងពុះដីទ្បូតិ៍លក់ហើយ។
ដោយតាមការសង្កេត គេឃើញនៅទីតាំងនោះ សម្បូរកន្លែងពុះដីទ្បូតិ៍ជាច្រើន។ ម៉្យាងវិញទៀត ទីតាំងខាងលើ ឧស្សាហ៍មានការកកស្ទះចរាចរណ៍ណាស់ ដោយសារអ្នកលក់ដូរ រំលោភលើចិញ្ចើមផ្លូវ៕
មតិយោបល់