ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់បន្លំខ្លួនចូលលួចក្នុងបន្ទប់ទ្រូម៉ាន់នីម្ចាស់ឃើញទាន់ស្រែកឆោឡោចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃ១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ផ្ទះលេខ២៤៦A ផ្លូវ៥៩៨ក្រុមទី៤ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យទី១ឈ្មោះ សុខ បុត្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិងទីលំនៅ មិនពិតប្រាកដ៏ ។
ជនសង្ស័យទី២ ឈ្មោះ រិទ្ធ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ជាម្ចាស់ម៉ូតូម៉ាកសេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ គេចខ្លួន
ជនរងគ្រោះឈ្មោះ ប៉ាន់ ត្រៀក ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ លក់ដូរ ស្នាក់ផ្ទះនៅភូមិកើតហេតុ។
វត្ថុតាងទឹកប្រាក់ប្រមាណ៣៥ម៉ឺនរៀល បានប្រគល់ជូនជនរងគ្រោះវិញ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងខាងលើជនរងគ្រោះកំពុងតែលក់នៅផ្ទះស្រាប់តែមានជនសង្ស័យ២នាក់ បានមក ហើយគ្នាវាម្នាក់ធ្វើជាទិញប្រាក់ដុល្លារចំនួន៥០ដុល្លារ បន្ទាប់មកទិញស្រាបៀរចំនួនមួយកេសទៀត ហើយបានឲ្យប្រាក់រាយមិនគ្រប់ចំនួនដើម្បីពន្យាពេល ពេលនោះគ្នាវាម្នាក់ទៀតឈ្មោះ សុខ បុត្រ បានបន្លំចូលទៅក្នុងផ្ទះលួចយកប្រាក់ដាក់ក្នុងថង់ ក៏ត្រូវម្ចាស់តាមទាន់ស្រែកឆោឡោផ្អើលឃាត់ខ្លួនបានម្នាក់រីឯម្នាក់ទៀតឈ្មោះ រិទ្ធ រត់គេចខ្លួនបាត់។
ក្រោយឃាត់ខ្លួនផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍ បានសាកសួរយកចំលើយនឹងបទល្មើសកន្លងមក កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តន៍តាមនីតិវិធី៕






មតិយោបល់