ព័ត៌មានជាតិ

ខ្លាំងមែន! លួងលោមយកទៅរួមភេទនៅផ្ទះសំណាក់ ពេជ្រ ពៅ ចុងក្រោយជាប់ខ្នោះ…

កំពង់ស្ពឺ: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៩ នៅវេលាម៉ោង១២ នឹង៥០នាទី ថ្ងៃត្រង់ ដោយមានឈ្មោះ ន យ ភេទស្រី អាយុ៨១ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង បានប្តឹងរាយការណ៍មកសមត្ថកិច្ច ថានៅថ្ងៃខែឆ្នាំខាងលើ មានឈ្មោះង៉ែត ស៊ីថុង ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បានលួងលោមយកកូនរបស់ខ្លួនឈ្មោះ ស ច អ (ជាមនុស្សមានសតិមិនគ្រប់) លួងលោមយកទៅរួមភេទនៅផ្ទះសំណាក់ ពេជ្រពៅ ស្ថិតក្នុងភូមិទី៣ ឃុំត្រែងត្រយឹង ខេត្តកំពង់ស្ពឺ ។
ក្រោយពីទទួលបាននៅពាក្យបណ្តឹងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងឃាត់ជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីធ្វើការសាកសួរ និងក៍សាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមនិវិវិធី៕

មតិយោបល់