ព័ត៌មានជាតិ

អ្នកខណ្ឌឬស្សីកែវ និងខណ្ឌសែនសុខ ចង់ដឹងអត់ថា មានភ្លើងប្រើវិញពេលណា?

ភ្នំពេញ: យោងតាមផេកអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង០៩ និង១៥នាទីព្រឹក អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥(GS5-F14) ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការដាំបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ចំនួន០២ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ស្ថិតនៅ៖ (១)ភូមិទួលគោក ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ (២)ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (៣)ផ្លូវអង្គរភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅ វេលាម៉ោង១០ និង៣០នាទីព្រឹក៕

មតិយោបល់