ព្រៃវែងៈ វេលាម៉ោង១២ និង៤០ នាទីថ្ងៃត្រង់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិព្រៃស្នៀតខាង លិច ឃុំព្រៃស្នៀត ស្រុកពារាំង ។
ម្ចាស់ផ្ទះទី១ឈ្មោះ ឈន យាន ភេទស្រី អាយុ ៧១ឆ្នាំ នៅភូមិឃុំខាងលើ (ឆេះអស់ទាំងស្រុង)។ ផ្ទះម្ចាស់ទី២ឈ្មោះ គ្រី លុយ ភេទប្រុស អាយុ ៧៣ឆ្នាំ នៅភូមិឃុំ ជាមួយគ្នា (ឆេះអស់ 50%)។
មូលហេតុ៖ ម្ចាស់ផ្ទះដាំបាយ ខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យអណ្តាតភ្លើងឆាបឡើងដំបូលផ្ទះ ។ ការខូចខាត មិនទាន់ទទួលពត៌មានពិតប្រាកដ ព្រោះម្ចាស់សន្លប់បាត់៕
មតិយោបល់