ផ្ទះ ព័ត៌មានជាតិ រន្ទះបាញ់ទាំង...

រន្ទះបាញ់ទាំងថ្ងៃចែស ងាប់អស់ក្របី ៣ក្បាល នៅខេត្តកំពង់ឆ្នាំង

0

កំពង់ឆ្នាំង: នាវេលាម៉ោង០២និង៣០នាទី រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចពោធិ៍តាន ភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង មានករណីរន្ទះបាញ់សត្វក្របី បណ្តាលឲ្យងាប់ពលរដ្ឋចំនួន០៣ក្បាល។

ម្ចាស់ទី១.ឈ្មោះ អ៊ុ ថា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ អស់ក្របីចំនួន០២ក្បាល (ញី០១ក្បាល) និងទី២.ឈ្មោះ សង ណារី ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នាអស់ក្របីចំនួន ០១ក្បាល(ឈ្មោល)៕

មតិយោបល់