ព័ត៌មានជាតិ

ផ្អើលព្រឹកមិញ! បុរសម្នាក់ ស្លៀក​​ពាក់ឯកសណ្ឋាន​ជា​មន្ត្រី​យោធា និង​ពាក់​ស័​ក្តិ​៥​លើ​ស្មា​ ​ចូល​ទៅ​ក្នុង​វត្តស្រះ​ចក ដើរសុំលុយព្រះសង្ឃ​​តាមកុដិ

ភ្នំពេញៈ កម្លាំងសមត្ថកិច្ច បានចុះ​មក​ធ្វើ​អន្តរាគមន៍ភ្លាមៗ ក្រោយទទួលបានដំណឹងបុរស​វ័យ​ចំណាស់​ម្នាក់​ ស្លៀក​ពាក់ឯកសណ្ឋាន​ជា​មន្ត្រី​យោធា និង​ពាក់​ស័​ក្តិ​៥​លើ​ស្មា​ ​ចូល​ទៅ​ក្នុង​វត្ត​ស្រះ​ចក​ ដើរ​សុំ​លុយ​ពី​ព្រះសង្ឃ​​តាមកុដិ​​​។

ករណីនេះ បាន​​កើតឡើង​នៅវេលា​ម៉ោង​១០ និង ១៥នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុង​វត្ត​ស្រះ​ចក សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

សមត្ថកិច្ច បានឲ្យដឹងថា បុរសខាង​​លើមាន​សភាព​រវើរវាយ មើលទៅ​ដូចជា​មនុស្ស​មាន​សតិ​មិន​គ្រប់៕

មតិយោបល់