ព័ត៌មានជាតិ

រថយន្តផ្ទុះកង់បណ្ដាលឲ្យក្រឡាប់ នៅក្រុងព្រះសីហនុ

ព្រះសីហនុ: នៅវេលាម៉ោង ៨និង២០នាទីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ដោយខ្លួនឯង ត្រង់ចំណុចចន្លោះ គីឡូម៉ែត្រ១៦៩-១៧០ ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

រថយន្តម៉ាក CANTER ពណ៌ស ពាក់ស្លាកលេខ 3E-1434 ធ្វើដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុ អ្នកបើកបររថយន្ដឈ្មោះ សឿង ស៊ីម ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិសូគង់ ឃុំស្អំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពី ពេលធ្វើដំណើរមកដល់ចំណុចខាងលើ ស្រាប់តែផ្ទុះបែកកង់មុខខាងស្តាំ បណ្តាលឲ្យក្រឡាប់ ប៉ុន្តែមិនបង្កឲ្យមនុស្សរងគ្រោះថ្នាក់ឡើយ៕

មតិយោបល់