ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវ មិនប្រយ័ត្ន ត្រូវរថយន្តកូរ៉ូឡាបុកប៉ើងជាច្រើនម៉ែត្រ បណ្ដាលឲ្យបោកក្បាលនឹងថ្នល់ស្លាប់មួយរំពេញ នៅវេលាម៉ោង១២ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ជនរងគ្រោះឈ្មោះ វិសាល អាយុ៤០ឆ្នាំ ជាង ស្នាក់នៅជិតកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ម៉ូតូម៉ាកឌ្រីមសង់០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ.1BQ 2478 ជិះដោយបុរសម្នាក់ បត់ឆ្លងផ្លូវពីលិចទៅកើត ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកកូរ៉ឡា ពណ៌ទឹកដោះគោ ពាក់ស្លាកលេខភ្នំពេញ.2AA9573 ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន បុកពេញទំហឹងប៉ើងជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់មួយរំពេច ភ្លាមៗនោះម្ចាស់រថយន្តបង្ក បានទុករថយន្តចោល រួចរត់គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន ទាក់ទងជំនាញមកវាស់វែងស្ទួចរថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវ គោកស្នងការរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយពេលក្រោយ។
ចំណែកសព បានប្រគល់ឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕








មតិយោបល់