កោះកុងៈ កាលពីវេលាម៉ោង ៨ យប់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា យកកាំបិតកាប់ឪពុកក្មេក រងរបួស នៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង។
ជនបង្កឈ្មោះ រី លីម ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបនេសាទ មានទីលំភូមិកើតហេតុ។ ជនរងគ្រោះឈ្មោះ ឆៃ សាវ៉ាត ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបនេសាទ មានទីលំនៅជាមួយគ្នា។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានយកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះ ត្រូវជាឳពុកក្មេក ចំពីលើក្បាលខាងក្រោយ ផ្នែកខាងស្តាំ បណ្ដាលឲ្យរបួសធ្ងន់ ដេរអស់ចំនួន ១៨ ថ្នេរ។
មូលហេតុ៖ ជនបង្កខឹងនឹងកូនរបស់ខ្លួន មិននៅដេកជាមួយ ហើយក៏បានវាយកូន ពេលនោះឈ្មោះ ឆៃ សាវ៉ាត (ឪពុកក្មេក) បានស្តីបន្ទោស និងបានឃាត់មិនឲ្យវាយចៅ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់