ចិន៖បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីរំឮកឈ្មោះអតីតមិត្តស្រីនៅក្នុងកំឡុងពេលដែលដេកជាមួយមិត្តស្រីបច្ចុប្បន្នរបស់ខ្លួន។
បើតាមគេហទំព័រ បរទេសនានា បានឲ្យដឹងថា ស្ត្រីម្នាក់មានឈ្មោះ Hong Hui រស់នៅក្នុងខេត្ត Jiangsu ប្រទេសចិន បានឈឺចិត្តយ៉ាងខ្លាំងនៅពេលដែលមិត្តប្រុសរបស់ខ្លួនរំឮកពីឈ្មោះស្រីផ្សេងខណៈដែលកំពុងឡើងឋានសួគ៌ជាមួយនាង។ បើទោះជាអ្នកទាំងពីរស្រឡាញ់គ្នាយ៉ាងណាក៏ដោយ ប៉ុន្តែភ្លើងប្រច័ណ្ឌបានធ្វើឲ្យនាងដាច់ចិត្តចាក់មិត្តប្រុសរបស់ខ្លួនជាង ២៥ កាំបិតដើម្បីបញ្ចេញកំហឹង បន្ទាប់មកនាងបានដេកជាមួយសាកសពរហូតទល់ព្រឹក។ តុលាការបាននិយាយថានាងមានការសោកស្តាយយ៉ាងខ្លាំងចំពោះសកម្មភាពដែលខ្លួនឯងបានប្រព្រឹត្តិ ហើយអ្នកទាំងពីរបានស្រឡាញ់គ្នាខ្លាំងណាស់រហូតដល់មានគំរោងរៀបការ នៅថ្ងៃអនាគត់ទៀតផង៕
ព័ត៌មានជាតិ
មតិយោបល់