ព័ត៌មានជាតិ

បាត់ដំណឹងកូន លុះពេលឃើញ ស្ទើរភាំងស្មារតី! បុរសម្នាក់ លេបថ្នាំកណ្ដុរសម្លាប់ខ្លួន តែ…

កោះកុងៈ ករណីបុរសម្នាក់ លេបថ្នាំកណ្ដុរសម្លាប់ខ្លួន តែមិនស្លាប់ ត្រូវបាននាំទៅសង្គ្រោះ នៅមន្ទីរពេទ្យកោះកុង កាលពីវេលាម៉ោងប្រហែល៣ រសៀល ថ្ងៃតី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបន្ទប់ទឹកសួនច្បារ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ជនរងគ្រោះឈ្មោះ ម៉េន ហៃ ភេទប្រុស ជនជាតិខ្មែរឥស្លាម អាយុ ២០ឆ្នាំ មុខរបរគ្មាន រស់នៅភូមិខ្នាយរមាស ឃុំឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត។

មូលហេតុ៖ តាមការឲ្យដឹងពីម្ដាយជនរងគ្រោះ ឈ្មោះ ម៉េន ទូច បានឲ្យដឹថា កូនគាត់ មានសតិមិនប្រក្រតី ធ្លាប់គ្រុនក្ដៅ កើតកញ្ជ្រិល ហើយសន្លប់តាំងពីអាយុ៨ឆ្នាំ ថែមទាំងធ្លាប់លេបថ្នាំជាតិដែក ២០គ្រាប់សម្លាប់មួយលើកផងដែរ។

ដោយទ្បែកនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ កូនរបស់គាត់បាត់ដំណឹងពីផ្ទះមិនដឹងទៅណាទេ? លុះដល់ពេលដឹង ឥទ្បូវកំពុងចូលសង្គ្រោះនៅមន្ទីរពេទ្យ៕

មតិយោបល់