ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយដាច់ហ្វ្រាំង ក្រឡាប់ធ្លាក់ជ្រោះ របួសបុរសម្នាក់

កោះកុង: កាលពីវេលាម៉ោង ១០ និង៥នាទីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៤៨ចន្លោះបង្គោលគីទ្បូម៉ែត្រ ៦១-៦២ ត្រង់ចំណុចអន្ទង់អាំងធំស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ។

រថយន្តម៉ាក Hyundai មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៣B- ២១៧១ ដឹកដែក ធ្វើដំណើរពីកើតទៅលិច ក្រឡាប់ធ្លាក់ជ្រោះដោយខ្លួនឯង។
មូលហេតុ៖ រថយន្តដាច់ហ្វ្រាំងផ្លូវកោង ចុះចំណោត។

អ្នកបើកបរឈ្មោះ យ៉ាត់ ប៊ុនថាន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម (របួសស្រាល)។ ចំណែករថយន្ត ខូចខាតធ្ងន់៕

មតិយោបល់