ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុស អាយុ ២ ឆ្នាំ លង់ទឹកទន្លេស្លាប់

ព្រៃវែងៈ ករណីក្មេងប្រុសម្នាក់ ដើរធ្លាក់ទឹកទន្លេ បណ្តាលឲ្យលង់ស្លាប់ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចខាងក្រោយផ្ទះ របស់ឈ្មោះ ទូច គង់ ស្ថិតនៅភូមិបន្លេច ឃុំពាមមានជ័យ ស្រុកពាមរក៏ ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ គង់ គីម ភេទប្រុស អាយុ២ឆ្នាំ រស់ក្នុងបន្ទុក រស់នៅភូមិកើតហេតុ។ ឪពុកឈ្មោះ ឃួន គា អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ
និងម្តាយឈ្មោះ ដេត ធីតា អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មការនីរោងចក្រ រស់នៅភូមិឃុំខាងលើ។

មូលហេតុ៖ ដោយសារជនរងគ្រោះ បានដើរលេងតាមមាត់ទន្លេធំខាងក្រោយ ផ្ទះឈ្មោះ គង់ ទូច ដែលជាជីដូនបង្កើត ទើបបណ្តាលឲ្យរអិលជើង ធ្លាក់ចូលទឹកលង់ស្លាប់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ច បានពិនិត្យសាកសព រួចប្រគល់ជូនអាណាព្យាបាលទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់