កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ
នៅភូមិត្រពាំងខ្ទុំ ឃុំឈូក ស្រុកកំពង់ត្រទ្បាច ខេត្តកំពង់ឆ្នាំង។
ម្ចាស់ផ្ទះខាងលើ ឈ្មោះ ឯល ហូសាន់ ភេទប្រុសអាយុ ២៥ឆ្នាំ អំទ្បុងពេលកើតហេតុ មិននៅផ្ទះទេ ទៅនេសាទត្រី ចំណែកប្រពន្ធឈ្មោះ ទាំហ្វាស់ អ៊ីសះ បានទៅភ្នំពេញ។ ផ្ទះដែលត្រូវអគ្គិភ័យនេះ មានទំហំ ៨x៦ ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តារ ថ្មក្រោម។
មូលហេតុ៖ សង្ស័យទុសេខ្សែភ្លើង។ សម្ភារៈខូចខាតរួមមាន៖ ពុំទាន់ដឹងទេ ព្រោះម្ចាស់ផ្ទះមិននៅ។
ករណីនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យអស់ទឹកចំនួន២រថយន្ត ទើបអាចពន្លត់បានទាំងស្រុង៕
មតិយោបល់