ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងដោយសារតែរថយន្តធន់ធំ មានអក្សរ(សុវត្តិភាពជាចំបង) ពាក់ស្លាកលេខ ភ្នំពេញ 3E-3277 ពន្លះ

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលឆក់យកជីវិតបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី២១​ ខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះបង្កោលគីឡូម៉ែត្រលេខ៤១និង៤២ ចំណុចភូមិព្រហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុបានឲ្យដឹងថាភាគីទាំងសងខាងធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង ដោយរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៍ទឹកប្រាក់លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-3277 ដោយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។

ចំណែកជនរងគ្រោះធ្វើដំណើរដោយម៉ូតូម៉ាកគុបជ្រុង គ្មានស្លាកលេខ មានឈ្មោះ ឃឹម សុធន់ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិជុំស្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពុងស្ពឺ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែងនិងយករថយន្តបង្ករួមទាំងម៉ូតូរក្សាទុករងចាំការដោះស្រាយ៕

មតិយោបល់