Post News Media ព័ត៌មានជាតិ ជនជាតិចិន៥នាក...

ជនជាតិចិន៥នាក់ រួមទាំងគ្រឿងញៀនរាប់រយកញ្ចប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុ: នៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៩ កាលវេលាម៉ោង ០៣និង៥០នាទីយប់ កម្លាំងប៉ុស្តិ៍បានចុះទៅត្រួតពិនិត្យករណីគ្រោះថ្នាក់ចរាចរណ៍រវាងរងយន្តធុនតូចប៉ះរថយន្តធុនធំកំពុងចតលើចិញ្ចើមថ្នល់ នៅលើផ្លូវជាតិលេខ៤ ចំណុចភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពេលកំពុងធ្វើការវាស់វែងនៅកន្លែងកើតហេតុ ឃើញមានជនជាតិចិន ចំនួន០៣នាក់ ក្នុងនោះមាន ០១នាក់ យូរថង់ដាក់
របស់អ្វីមួយ ចេញពីក្នុងរថយន្តដែលជួបគ្រោះថ្នាក់ ហើយដើរទៅឆ្ងាយ ភ្លាមនោះដោយមានការសង្ស័យកម្លាំងប៉ុស្តិ៍ បានដើរតាមពីក្រោយ ស្រាប់តែជនសង្ស័យទំលាក់ថង់នោះចោល ហើយរត់គេចខ្លួន តែត្រូវកម្លាំងប៉ុស្តិ៍ដេញចាប់បាន និងដកហូតបានថ្នាំញៀនចំនួន០៨កញ្ចប់ធំ ចំណែកបក្ខពួកចំនួន ២នាក់បានទៀតរត់ចូលព្រៃបាត់ ។ មួយសន្ទុះក្រោយមកមានរថយន្ត១គ្រឿងទៀតមកដល់កន្លែងកើតហេតុ សង្ស័យមកយកបក្សពួក ដោយក្នុងរថយន្តនោះមានគ្នាចំនួន០៣នាក់ ហើយបើកយ៉ាងលឿនសំដៅមកក្រុងព្រះសីហនុ ទោះបីកម្លាំងអធិការដ្ឋានគរបាលស្រុកព្រៃនប់ ដាក់បារ៉ាស់ស្ទាក់លក៍មិនព្រមឈប់ ក៍ដេញតាម ស្រាប់តែជនសង្ស័យឈប់រថយន្តដាក់បក្សពួក២នាក់ចុះ រត់ចូលព្រៃ រួចបន្តដំណើរទៅមុខទៀត តែត្រូវបានកម្លាំងជំនាញ ចាប់បាននៅចំណុចជិតវត្តស្មាចដែង ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ហើយដកហូតបានវត្ថុតាង ថ្នាំញៀនចំនួន១៦កញ្ចប់ ។
ក្រោយពីកម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន
សាកសួរតាមនីតិវិធី បានឈានទៅចាប់បក្សពួកចំនួន០៣នាក់ទៀត នៅក្នុងមូលដ្ឋាន ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រួមជាមួយវត្ថុតាងចាប់យកបាន ថ្នាំញៀនចំនួន១៣២កញ្ចប់តូច ។
ជនសង្ស័យទាំង៥ខាងលើទី
១.ឈ្មោះ XI QINGGEN ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន
២.ឈ្មោះ CHEN YI ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន
៣.ឈ្មោះ HU CHENGXIANG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន
៤.ឈ្មោះ Yang Ke ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន
៥.ឈ្មោះ Hai Liang ភេទប្រុស អាយ ៤០ឆ្នាំ ជនជាតិចិន
វត្ថុតាងដកហូតបានរួមមាន
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៥៦កញ្ចប់ (០៨កញ្ចប់ធំ និង១៤៨កញ្ចប់តូច) ។
-ទូរសព្ឌ ០៣ គ្រឿង
-រថយន្ត ០១ គ្រឿង
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០២ គ្រឿង
-សម្ភារ:សំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន
បច្ចុប្បន្នជនសង្ស័យទាំង៥ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់៕

Loading...