ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូទៅបុកអ្នកថ្មើរជើង រួចដួលបោកក្បាល

ពោធិ៍សាត់:​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណ:រូបគេជិះម៉ូតូម៉ាក វេវអាល់ហ្វា ពណ៌ខៀវ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១៥៥ (តភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ឃុំថ្មដាជាប់ព្រំដែនប្រទេសថៃ) បានដួលបោកក្បាលស្លាប់តែម្តងម៉ូតូបានជ្រុលចង្កូត ទៅបុកអ្នកថ្មើរជើងលើចិញ្ចើមថ្នល់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ឧបទ្ទវហេតុនេះកើតឡើងនៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៣-១២៤ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ វេលាម៉ោង ១៦និង២០នាទីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាក វេវអាល់ហ្វាល ពណ៌ខៀវ ពាក់ស្លាកលេខ ពោធិ៍សាត់1D-7872 បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ បានដួលបោកក្បាលស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ហើយក៏ជ្រុលចង្កូតទៅបុកអ្នកដើរលើចិញ្ចើមផ្លូវបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ក្រុមគ្រួសារក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។

ជនរងគ្រោះ៖
១- ឈ្មោះ ហេង ហុក ភេទប្រុស អាយុ ៦២ឆ្នាំ មុខរបរកសិករ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាអ្នកបើបរស្លាប់ ។
២-ឈ្មោះអោក សែម ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់ ជាអ្នកថ្មើរជើង ។

ចំពោះករណីនេះបណ្តាល មកពីអ្នកបើកបរមិនពាក់មួកសុវត្ថិភាពទើបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបែបនេះ ក្រោយពេលកើតហេតុសមត្ថកិច្ចយកម៉ូតូមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់