ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅមុខផ្សារពាណិជ្ជកម្ម ខេត្តព្រះសីហនុ

ព្រះសីហនុៈ (ព័ត៌មានបឋម) នៅមុននេះបន្តិចវេលាម៉ោងជិត១ រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅមុខផ្សារពាណិជ្ជកម្ម ក្នុងសង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ។

ភ្លាមៗសមត្ថកិច្ច បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍ជួយពន្លត់ផងដែរ។ មូលហេតុ៖ ដោយសារជាងផ្សារដែក ពេលកំពុងផ្សារដែក បានធ្លាក់កម្ទេចភ្លើងចំគំនរសំរាមស្ងួត ក៏កើតទៅជាអគ្គិភ័យ។

ករណីនេះ ត្រូវកម្លាំងអន្តរាគមន៍ជួយទាន់ពេល ភ្លើងមិនរាលដាល ទៅដល់លំនៅដ្ឋានក្បែរខាងឡើយ៕

មតិយោបល់