ព័ត៌មានជាតិ

យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទឆក់

ភ្នំពេញ: នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៦និង៥០នាទី កម្លាំងផ្នែកជំនាញ នឹងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ បានធ្វើការឃាត់ជនសង្ស័យចំនួនម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ)ចំណុចផ្លូវ១០៥ កែង៣៥០ ក្រុម២០ ភូមិ០៩ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ លីវ គឹមហួត ឆភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ , មុខរបរ មិនពិតប្រាកដ ។

សម្ភារ:បន្សល់ទុកម៉ូតូ ០១គ្រឿង ម៉ាក់ សេ ១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1HW 0691 លេខតួ+លេខម៉ាស៊ីន 5600190 ។
– ទូរស័ព្ទ ០១ គ្រឿង ម៉ាក សាំសុង (ចាស់) ពណ៌ស ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់