ព័ត៌មានជាតិ

កាំ​ភ្លើ​ងធំ​​​​ច​ង់​បា​ន​ ​K​a​r​i​m​ ​B​e​n​z​e​m​a​ ​និ​ង​ ​C​h​r​i​s​t​i​a​n​ ​B​e​n​t​e​k​e

ក្លិបកាំភ្លើងធំ Arsenal បានត្រៀមកញ្ចប់ទឹកប្រាក់របស់ខ្លួន ទិញកីឡាករ Christian Benteke របស់ Aston Villa និង Karim Benzema របស់ Real Madrid ក្នុងរដូវកាលផ្ទេរ និងទិញកីឡាករ ដែលជាបញ្ជីមួយត្រូវចំណាយ ៦៨ លានផោន សម្រាប់ការដេញថ្លៃខាងមុខ ។​
នេះគឺជា​ជម្រើសមួយ ដើម្បីជំរុញ​ជម្រើសប្រយុទ្ធ​របស់ពួកគេ នៅរដូវក្តៅនេះ ដើម្បីបន្ថែមការប្រកួតប្រជែង ​ប្រកួត​​គុណភាព ​ជាមួយនឹង Olivier Giroud ។​
ក្នុងនោះ Benzema កំពុងទទួលបាន​ការផ្លាស់ប្តូរចេញពីពហុកីឡដ្ឋាន Santiago Bernabeu នៅរដូវក្តៅនេះ ​ជាមួយនឹងទំហំទឹកប្រាក់ ៣៨ លានផោន ។​
ដោយឡែក Benteke ក៏ត្រូវចាកចេញពី Aston ដូចគ្នា ក្នុងទំហំតម្លៃខ្លួន ៣០ លានផោន ៕​
bentbenz

មតិយោបល់