ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១១និង៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកនៃអធិការដ្ឋាននគរ បាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ (ក្នុងចំណោមបក្ខពួក២នាក់) ពីបទលួចមានស្ថានទម្ងន់ទោស ប្រើអំពើហិង្សា (ជិះម៉ូតូឆក់ទូរស័ព្ទដៃ) នៅចំណុចមុខក្រសួងព័ត៌មានផ្លូវព្រះមុន្នីវង្ស ភូមិទី០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សឹង ឌីណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅមិនពិតប្រាកដ។
វត្ថុតាងចាប់យក ៖ ម៉ូតូមួយគ្រឿងម៉ាក C125ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-2061 (ជារបស់ជនសង្ស័យ ជិះធ្វើសកម្មភាពឆក់)។
ជនរងគ្រោះឈ្មោះ មិនស្គាល់ ភេទស្រី អាយុប្រហែល៣០ឆ្នាំជនជាតិខ្មែរ មិនបានដាក់ពាក្យបណ្តឹង បន្ទាប់ពីដណ្តើមទូរស័ព្ទដៃ បានវិញហើយឡើង ជិះម៉ូតូចេញទៅបាត់។
ចំពោះមុខកម្លាំងជំនាញប៉ុស្តិ៍ ខណ្ឌកំពុងប្រើប្រាស់វិធានការជំនាញសួរចំលើយរកបក្ខពួក និងប្រវត្តិសកម្មភាពប្រព្រឹត្តបទល្មើសកន្លងមក ។ ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេលជាង១ឆ្នាំហើយ៕
មតិយោបល់