ភ្នំពេញៈ នៅវេលាម៉ោង៣ទៀបភ្លឺ ឆ្លងចូលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីឃាត់ខ្លួនបុរសម្នាក់តាំងខ្លួនជាសមត្ថកិច្ច បានប្រើប្រាស់វិទ្យុទាក់ទង ធ្វើឲ្យមានការវឹកវរដល់សមត្ថកិច្ច ត្រង់ចំណុចផ្លូវ ម៉ៅសេងទុងកែងនិងផ្លូវ ១៧៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
បុរសខាងលើឈ្មោះ វ៉ុន សុវណ្ណ អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
សមត្ថកិច្ច បានបញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួននេះ គឺកម្លាំងសមត្ថកិច្ច បានធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ខណៈនោះស្រាប់តែមានបុរសខាងលើ បានបោះដៃតាមវិទ្យុទាក់ទងបំប៉ោងសភាពការណ៍ថា មានករណីក្មេងទំនើងបម្រុងកាប់គ្នា។
បន្ទាប់ពីទទួលបានដំណឹងតាមវិទ្យុរួច សមត្ថកិច្ចខណ្ឌចំការមន បានសហការគ្នាតាមឃ្លាំចាំមើល តែមិនឃើញភិនភាគអ្វីដូចសំទ្បេងស្រែកតាមវិទ្យុទាក់ទង។ ទើបសមត្ថកិច្ចខណ្ឌចំការមន បានជិះម៉ូតូរកមើល ស្រាប់តែបុរសខាងលើ ជិះម៉ូតូម៉ាក់ ZOOMER-X ពណ៌ទឹកប្រាក់មួយគ្រឿងនិយាយ វិទ្យុទាក់ទងតែម្នាក់ឯង ហើយក៏ធ្វើការឃាត់ខ្លួន យកមកសួរនាំ។
ទើបដឹងការពិតថា បុរសរូបនោះ មិនឈ្មោះនៅអង្គភាពណាទ្បើយ ក៏ធ្វើការឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគបាលទំនប់ទឹកតែម្តង៕

មតិយោបល់