ព័ត៌មានជាតិ

វ៉ាមិនផុតទាក់ដៃចង្កូតខ្ទាតបោកផ្ទប់រថយន្ត ឡង់គ្រីស័រ ភ្នំពេញ2BE-8883 រងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ: បុរស២នាក់រងរបួសធ្ងន់ស្រាលខណ:ពេលដែលជិះម៉ូតូព្យាយាមវ៉ាជែងរថយន្តបើកស្របគ្នាទាក់ដៃចង្កូតដួលបោកផ្ទុបទៅចូលក្រោមរថយន្តមួយគ្រឿងផ្សេងទៀតដែលចតនៅស្ងៀមបណ្តាលឲ្យរងរបួសធ្ងន់និងស្រាល កាលពីម៉ោង០៧និង៣៥នាទីព្រឹក ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩ នៅចំណុចច្រមុះជ្រូកឃ្មួញ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពបានឲ្យដឹងថាមុនកើតហេតុឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក MSXពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1FD-9918 ឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើងដោយបើកស្របជាមួយរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF-6395 ខណ:មកដល់គោលដៅខាងលើស្រាប់តែមួលម៉ូតូព្យាយាមបើកវ៉ាជាមួយរថយន្ត តែមិនផុតទាក់ដៃចង្កូតខ្ទាតបោកផ្ទប់រថយន្តមួយគ្រឿងទៀតម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BE-8883 ដែលចតស្ងៀមលើចិញ្ចើមផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ ។

ក្រោយហេតុការណ៍កើតឡើងរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចុះវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់