Post News Media ព័ត៌មានជាតិ បើកស្រវឹង កុំ...

បើកស្រវឹង កុំបើកបរ! ជនជាតិចិនប្រើសារធាតុញៀន បើកលុចស៊ីស Nx200t ស្លាកលេខ ភ្នំពេញ 2AZ-0198 រេចង្កូតធ្លាក់ផ្លូវ

ស្វាយរៀង: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បើកដោយបុរសជនជាតិចិនម្នាក់ ក្នុងស្ថានស្រវឹង បានរេចង្កូតធ្លាក់ផ្លូវ នាវេលាម៉ោង ៥និង២០នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចមុខការ៉ាសសាំងសំថៃ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

រថយន្តបង្កម៉ាកលុចស៊ីស Nx200t ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0198 បើកបរដោយឈ្មោះ តាំង ហុងគី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ រស់នៅសង្កាត់មនោរម្យ ខណ្ឌចម្ការមន រាជធានីភ្នំពេញ បានរេចង្កូចធ្លាក់ផ្លូវ បើកទៅមុខលែងរួច តែមិនបង្កគ្រោះថ្នាក់ ដល់អ្នកដ៏ទៃទ្បើយ។

ក្រោយកើតហេតុ អ្នកបើកបរ និងរថយន្ត ត្រូវបានសមត្ថកិច្ច នាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរ និងបានធ្វើតេស្តទឹកនោម ជាលទ្ធផលបង្ហាញវិជ្ជមាន (ផ្ទុកសារធាតុញៀនមេតំហ្វេតាមីនអាយ)។

វត្ថុតាងដកហូតមាន៖

– រថយន្តចំនួន០១គ្រឿង ម៉ាក Lexus Nx200t ពាក់ស្លាកលេខភ្នំពេញ 2AZ-0198
– ទូរស័ព្ទចំនួន០១គ្រឿងម៉ាកអាយហ្វូន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាមនីតិវិធី៕