ព័ត៌មានជាតិ

សរុបជិត ១៣លាន ត្រូវអគ្គិភ័យលៀបត្របាក់ខ្ទេច

ព្រៃវែង: នៅថ្ងៃទី ០១ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៣០នាទីយប់ មានករណីអគ្គិភ័យមួយបានលេបត្របាក់ផ្ទះមយយខ្នងអស់ទាំងស្រុង នៅភូមិសង្កែ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ ប៉ាង អូន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

សម្ភារះដែលរងកាខូចខាតមានផ្ទះសង់ពីឈើប្រក់ក្បឿង ជញ្ជាំងស្លឹក ទំហំ ៧ម * ៨ម (ឆេះអស់ទាំងស្រុង) ព្រមទាំងរបស់របរជាច្រើនទៀតសរុបការខូចខាតរួមប្រហែល១៣ ០០០ ០០០ រៀល។
តាមមូលហេតុបានឲ្យដឹងថាសង្ស័យមកពី ទុស្សេខ្សែភ្លើង ៕

មតិយោបល់