ព័ត៌មានជាតិ

បុរស​ម្នាក់ជិះម៉ូតូ​បុកពីក្រោយ​រថយន្ត​ចតស្ងៀមស្លាប់មួយរំពេច

កំពង់ស្ពឺៈ គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាលឲ្យ​បាត់បង់​អាយុ​ជីវិត​មនុស្ស​ម្នាក់​ដោយ​សារ​តែ​រថ​យន្ត​ដឹកទំនិញមួយចតនៅលើផ្លូវជាតិលេខ​ ៤៤​ ចន្លោះ​គីឡូម៉ែត្រ​​ លេខ​ ៧៧.៧៨​ ស្ថិតនៅភូមិផ្លោច​ ឃុំ​ត្រពាំង​ជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កា​ល​ពី​វេលាម៉ោង​ ៦និង៥០នាទីព្រលប់​ នាថ្ងៃ​ទី​០២​ ខែ​មិនា​ ឆ្នាំ​២០១៩​ ។

ប្រភពព័ត៌មានឲ្យដឹងថាបង្ក​ដោ​យរថយន្ដដឹកអំពៅមួយគ្រឿង​ ម៉ាក​HYU​NDAI ពណ៌ស ទ្រុងលឿង គ្មានស្លាកលេខបានឈប់ចតនៅលើផ្លូវ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​អ្នកបើកម៉ូតូ​បុកពី​ក្រោយ​ដោយ​សារ​តែ​រថយន្ត​គ្មាន​ដាក់សញ្ញាសំគាល់​ឬ​សាជី​ ដើម្បី​បង្ហាញ​ដ​ល់​អ្នកដំណើរនៅ​ពេ​លរថយន្ដខូច​ ឬមានបញ្ហាផ្សេងៗ​។

ជនរងគ្រោះ​មានឈ្មោះ​យ៉េត យ៉ុន ភេទប្រុសអា​យុ​ ២៤ឆ្នាំ រស់នៅភូមិថ្នល់បំបែក​ ឃុំអមលាំង ស្រុ​កថ្ពង ខេត្តកំពង់ស្ពឺ​ជិះ ម៉ូតូ​ ម៉ាក​Honda Dream ព​ណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ1H-4581បើ​ក​បរ​ក្នុងទិសដៅពីលិចទៅកើត​លុះមកដល់ចំណុចខាងលើបានបុកចំពីក្រោយរថយន្ដពេញទំហឹង​​បណ្ដាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុ ។
ចំណែកអ្នកបើករថយន្ដបង្កបាន​រត់​គេ​ចខ្លួនក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍សមត្ថកិច្ចជំនាញចុះពិនិត្យនិងបាន
កសាងសំណុំ​រឿង​ចាត់ការតាមនីតិវិធី​ ចំណែក​សពត្រូវបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រ​ពៃណី​​៕

មតិយោបល់