ព័ត៌មានជាតិ

ស្រវឹងបើកម៉ូតូវ៉ារថយន្ត មិនប្រយត្ន័ដួលរបួសធ្ងន់!

កណ្តាល: បុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹងជោកជាំ មិនប្រយត្ន័ទៅវ៉ារថយន្តគេបណ្តាលឲ្យដួលរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧
នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ២៥-២៦ ចំណុច ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា ករណីនេះ បង្កឡើងដោយម៉ូតូម៉ាក FiNO ពណ៌បៃតងលាយស ពាក់ស្លាកលេខ ភ្នំពេញ1AA -7754 បើកបរដោយឈ្មោះ ឆែម ចាន់ដ៉ារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅខេត្តស្វាយរៀង ដែលបើកបរមានទិសដៅ ពីអ្នកលឿងទៅភ្នំពេញ ក្នុងស្ថានភាពស្រវឹងស្រា មកដល់ចំណុចកើតហេតុខាងលើបានប៉ះជាមួយ រថយន្តមិនស្គាល់អត្តសញ្ញាណ ដែលបើកមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យដួលម៉ូតូ ត្រូវ របួសបាក់ជើងខាងឆ្វេង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ (នៅភ្នំពេញ) ។ចំណែករថយន្តបានរត់គេចទៅខាងអ្នកលឿងបាត់។

ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលដីឥដ្ឋ ចុះដល់ចំណុចកើតហេតុនិងរាយការណ៍ជូនជំនាញសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកកៀនស្វាយ ម៉ូតូយករក្សាទុកជាវត្ថុតាងផងដែរ៕

មតិយោបល់