ព័ត៌មានជាតិ

អាជីវករផ្សារសុមង្គល់រត់មកប្តឹងសមត្ថកិច្ចបន្ទាប់ពីមេតុងទីនបោកលុយជិត១០ម៉ឺនដុ​​​ល្លារដាក់រត់ចោលកូនតុងទីន

ភ្នំពេញៈ អាជីវករផ្សារសុភមង្គលប្រមាណជិត២០នាក់បាននាំគ្នាមករកប៉ុស្តិ៍ទួលសង្កែដើម្បីដាក់ពាក្យបណ្ដឹងប្ដឹងមេតុងទីនម្នាក់ដែលឆបោកលុយពួកគាត់សរុបអស់ជិត១០ ម៉ឺនដុល្លារហើយរត់ចោលកូនតុងទីនបាត់ស្រមោល ។
ការដាក់ពាក្យបណ្ដឹងបានធ្វើឡើងនៅរសៀលថ្ងៃទី២ ខែមីនាឆ្នាំ២០១៩ នៅប៉ុស្តិ៍ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
បើតាមក្រុមអាជីវកររងគ្រោះប្រមាណ២០នាក់តំណាងឱ្យជិត១០០នាក់មកពីផ្សារសុមង្គល់ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌ​​​​​ឫស្សីកែវ បានឲ្យដឹងថា មេតុងទីនដែលបោកកូនៗហើយរត់បាត់នោះ ឈ្មោះ រដ្ឋ ភេទស្រីអាយុជិត៤០ឆ្នាំរស់នៅផ្ទះជួលម្តុំជិតផ្សារសាំហាន់សង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវ ។
ប្រភពបន្តថា ការលេងតុងទីននោះគឺអាជីវករទាំងអស់ជិត ១០០នាក់ដោយលេង៣ក្បាល មួយក្បាល២ម៉ឺន ហើយម្នាក់ៗលេងសុទ្ធតែ៣ក្បាល៥ក្បាលរហូតដល់១០ក្បាល ដោយសរុបទឹកប្រាក់ដែលមេតុងទីននោះបោករត់បាត់នោះប្រហែលជិត១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។
ពួកគាត់បន្តថាដោយម្នាក់ៗចាញ់បោកបេតុង អស់ជាង៣០០០ ខ្លះ២០០០ ខ្លះ៧០០០ ខ្លះ១០០០០ ខ្លះ៤០០ទៅ៥០០ដុល្លារសរុបជិត ១០ ម៉ឺនដុល្លារ ។
បើទោះបីយ៉ាងណាក្រុមអាជីវកររងគ្រោះទាំងអស់មិនស្គាល់មេតុងទីននោះច្បាស់លាស់ទេគ្រាប់តែដឹងថាឈ្មោះរដ្ឋ ប៉ុណ្ណោះហើយរស់នៅជិតគ្នានោះដែរ ។
ក្រុមអាជីវករបានទទូចសុំឲ្យអាជ្ញាធរនិងសមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យពួកគាត់ផងដោយតាមចាប់មេតុងទីនបោកយកមកទទួលខុសត្រូវ ចំពោះមុខច្បាប់ ព្រោះពួកគាត់ម្នាក់ៗសុខចិត្តស៊ីអត់ស៊ីឃ្លាន ខំលេងសន្សំលុយគ្រាន់បានទិញនេះទិញនោះ ប៉ុន្តែត្រូវគេបោកយករត់ទៅបាត់ទទេៗ៕

មតិយោបល់