ព័ត៌មានជាតិ

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! រថយន្តមិនចាំម៉ាកបុកបណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនិងម្នាក់ទៀតរបួសធ្ងន់នៅខេត្តកណ្តាល

កណ្តាល: នៅវេលាម៉ោង៤និង១០នាទីទៀបភ្លឺថ្ងៃទី៣ខែមីនាឆ្នាំ២០១៩នៅចំណុចលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ២០-២១ភូមិ ស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។
សមត្ថកិច្ចបានឱ្យដឹងថា៖នៅថ្ងៃខែឆ្នាំវេលាម៉ោង កើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក Dream C125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០០៥ ពាក់ផ្លាក លេខភ្នំពេញ 1FB 2374 ជិះគ្នាចំនួន០២ ។

១ ឈ្មោះ ហន រស្មី ភេទប្រុស អាយុ ១៥ ឆ្នាំមុខរបរសិស្ស ស្លាប់ អ្នកបើកបរ
២ ឈ្មោះ ផាវ ប៊ុនម៉ា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរលក់ដូរ រងរបួសធ្ងន់ ។អ្នករួមដំនើរ ទាំង០២នាក់ មានលំនៅភូមិ កណ្តាលក្រោម ឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ទិសដៅពីកើតទៅលិចលុះពេលបើកមកដល់កន្លែងកើតហេតុក៏បានបុកជាមួយ និង រថយន្តមិនស្គាល់ម៉ាក មិនស្គាល់អត្តសញ្ញាណ ទិសដៅពីលិចទៅកើត បញ្ច្រាស់ទិសគ្នា។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែងហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់