កណ្តាលៈ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ២១ ស្ថិតនៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានឲ្យដឹងថាមានម៉ូតូ០១គ្រឿង ម៉ាកសង់កូរ៉ ពណ៌ក្រហម អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បើកគេចខ្លួនបាត់ទាំងម៉ូតូ នោះបានបើករម៉ូតូក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៏បានប៉ះដៃចង្កូតជាមួយម៉ូតូម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខកណ្ដាល1Y-8455 បើកបរដោយឈ្មោះគ្រុក មៀច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររងរបួសស្រាល រួមដំណើរជាមួយឈ្មោះ រ៉ាន រួញ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករស្លាប់នៅកន្លែងកើតហេតុ មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ជាមួយគ្នា ដែលកំពុងបើកបញ្ច្រាស់ទិសគ្នាពីត្បូងមកជើង បណ្ដាលអោយដួលម៉ូតូខ្ទាតឈ្មោះរ៉ាន រួញ បានខ្ទាតចូលរថយន្តម៉ាកហ៊ីយ៉ុនដាយ ពណ៌ស ពាក់ផ្លាកលេខកណ្ដាល 3A-0792អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ គេចខ្លួនបាត់ដែលកំពុងធ្វើដំណើរពីត្បូងទៅជើងហើយត្រូវកង់ក្រោយរថយន្តខាងឆ្វេងកិនចំក្បាលបណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ សាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បន្ទាប់ពីសមត្ថកិច្ចធ្វើការពិនិត្យនិងវាស់វែងទីកន្លែងកើតហេតុរួច ក៏បានយកវត្ថុតាងម៉ូតូសេ១២៥ និងរថយន្ត មករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់។
ករណីនេះបង្ករឡើងដោយអ្នកបើកបរម៉ូតូសង់កូរ៉េបើកបរក្នុងស្ថានភាពស្រវឹង បើកលឿន ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ទើបបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕



មតិយោបល់