ព័ត៌មានជាតិ

ទើបចេញពីពន្ធនាគារមិនបានប៉ុន្មានផងចូលវិញដដែល……

ត្បូងឃ្មុំៈ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនមុខសញ្ញាចែកចាយ ប្រើប្រាស់គ្រឿងញៀននៅវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៩ នៅចំណុចខាងលិចភូមិត្រពាំងស្រង៉ែរ ឃុំគោកស្រុក ស្រុកតំបែរ។ ភ្លាមនោះមុខសញ្ញាបានផ្តួលម៉ូតូ រត់គិចពីសមត្ថកិច្ច បានប្រហែល១០០ម៉ែត្រ ត្រូវសមត្ថកិច្ចយើងចាប់បាន និងរកឃើញថ្នាំញៀនចំនួន ០១កញ្ចប់តូច ដែលជនសង្ស័យ ទំលាក់ចោល ប្រហែល២ ម៉ែត្រពីខ្លួន។ ក្រោយពីសមត្ថកិច្ចយើងឃាត់ ឃាត់ខ្លួន ជនសង្ស័យខាងលើបាន សាររភាពថាថ្នាំញៀនខ្លួនបានពីឈ្មោះ ឆាង តូលី ជាមុខសញ្ញា ទើបចេញពីរពន្ធនាគារ ដោយឆែកឆេររកឃើញថ្នាំញៀនចំនួន ០៨កញ្ចប់តូច និងធំចំនួន៤កញ្ចប់ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលយើងបានចងក្រងសំណុំរឿងបញ្ជូនមកកាន់សាលាដំបូងខេត្តដើម្បូចាត់ការតាមនីតិវិធី៕

មតិយោបល់