ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រ ពន្លះរបាំងថ្មចែកផ្លូវបាក់៣កង់

ភ្នំពេញ: បុរស់ម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន រេចង្កូតទៅបុករបាំងថ្មចែកផ្លូវ ដួលរលំអស់៣កង់ ចំណែករថយន្តដាច់កង់ឆ្វេងខាងមុខទៅលែងរួច។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី៣ ខែមិនាឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចជិតរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្តហាយឡែនឌ័រ ពណ៌ពាក់ស្លាកលេខ ភ្នំពេញ 2AA 0386 ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេង ជ្រុលទៅបុករបាំងថ្មចែកផ្លូវដួលរលំ៣កង់ រីឯរថយន្ត ដាច់មុខខាងឆ្វេងទៅលែងរួច តែសំណាងល្អមិនមានអ្នករបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញចុះវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់