កណ្ដាលៈ សាកសពបុរសម្នាក់លង់ទឹកស្លាប់នៅក្នុងស្រះមួយកន្លែងខាងក្រោយភូមិ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិ ព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ឆឹម ឆន ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមការសួរបំភ្លឺឈ្មោះ សុត ថុល ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរ កសិករ
បានឲ្យដឹងថា កន្លងមក ជនរងគ្រោះជាមនុស្សតែងផឹកស្រាជាប្រចាំ ។ រហូតមកដល់ព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង
១១និង៣០នាទី ជនរងគ្រោះបានផឹកស្រាស្រវឹង ហើយបានដើរបាត់ពីផ្ទះដោយពុំដឹងថាទៅណានោះទេ ធ្វើឲ្យបងប្អូនមានការងឿងឆ្ងល់ និងដើររកគ្រប់ទីកន្លែង តែរកមិនឃើញនោះទេ លុះ រហូតដល់ថ្ងៃទី២ ប្រហែលម៉ោង៨និង៣០នាទីក៏បាននាំគ្នាដើររកម្ដងទៀត ដោយសំដៅទៅកាន់មាត់ស្រះ ក៏ស្រាប់តែឃើញក្រម៉ា ខោអាវរបស់ជនរងគ្រោះនៅមាត់ស្រះ ខណៈក៏នាំគ្នាដើររកជុំវិញស្រះទឹក ក៏ប្រទះឃើញសាកសពជនរងគ្រោះអណ្តែតទឹកភ្លាមនោះក៏រាយការណ៍ទៅសមត្ថកិច្ចនគរបាលជំនាញ
បានចុះមកដល់កន្លែងកើតហេតុ ដោយចូលរួមពីនគរបាលប៉ុស្តិ៏រដ្ឋបាល លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ នឹងកូន បងប្អូននៃសព បានធ្វើការពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។ បន្ទាប់ពីធ្វើការពិនិត្យរួច សាកសពជនរងគ្រោះ ត្រូវបាននគរបាលជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាម
ប្រពៃណី ៕
មតិយោបល់