ព័ត៌មានជាតិ

មន្ត្រីយោធាកងពលតូចអន្តរាគមន៍លេខ ១៤ ម្នាក់ ហិង្សាទៅលើបុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ពោធិ៍សាត់ៈ មានករណីហិង្សាមួយ បង្កទ្បើងដោយមន្ត្រីយោធា ម្នាក់ បម្រើការនៅកងពលតូចអន្តរាគមន៍លេខ១៤ ឈ្មោះ លី ទៀងទ្បេង ភេទបុ្រស អាយុ ២១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់។ ជនរងគ្រោះឈ្មោះ យុទ្ធ រិទ្ធីសិដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ (រងរបួសតិចតួច)។

កើតហេតុនៅវេលាម៉ោង ៤ និង២៥នាទីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់។

មូលហេតុ៖ មើលមុខដាក់គ្នាមិនបាន ក្រោយកើតហេតុ សមត្ថកិច្ច បានចុះឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ ដោយសារគ្រាន់តែជារឿងតិចតួច ទើបធ្វើការអប់រំណែនាំ ឲ្យត្រលប់ទៅផ្ទះវិញ៕

មតិយោបល់